មាតិកា
ចុះបង្ក្រាបបទល្មើសនេសាទក្នុងភូសាស្ត្រឃុំដារ និង ឃុំសំរោងសែនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២០ កញ្ញា ២០២៣
125

ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ​បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកកំពង់លែង ដោយប្រើប្រាស់កម្លាំង ២១នាក់ និងកាណូត៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទក្នុងភូសាស្ត្រឃុំដារ និង ឃុំសំរោងសែន បានប្រមូលភស្តុតាង និងរុះរើបំផ្លាញចោលរួមមាន៖ -របាំងសាច់អួនចំនួន ៣កន្លែង ប្រវែង ៤៥០ម៉ែត្រ លបលូ១៤ មាត់ បង្គោល ១៥០ដេីម -របាំងស្បៃមុងចំនួន៤៨កន្លែងប្រវែង ១៤៥០ ម៉ែត្រ លូស្បៃមុងចំនួន ៤៤មាត់ បង្គោលចំនួន ៧០០ដើម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ២១៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter