មាតិកា
ចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលលើដំណាំសណ្តែក ដល់កសិករនៅភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២២ កញ្ញា ២០២៣
149

​ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលលើដំណាំសណ្តែក ដល់កសិករគោលដៅរបស់អង្គការ វី អេស អូ នៃគម្រោងហ្គ្រីន នៅភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ក្រុមទី២) ដែលមានរយះពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានកសិករចូលរួមសរុបមានចំនួន២១រូប ស្រី១២រូប ហើយជា-ផ្តល់ជូនកសិករទទួលបាននូវគំនិតថ្មីក្នុងការអនុវត្តការងារដាំដុះសណ្តែកបាយអោយកាន់តែទទួលបានផលច្រើន និងចំណេញសេដ្ឋកិច្ច -ស្គាល់ពីប្រភេទជីស្របតាមតម្រូវការដំណាំ និង-ស្គាល់ពីប្រភេទជម្ងឺ និងសត្វល្អិត ក៏ដូចជាការប្រើប្រាស់ថ្នាំពុលសមស្រប និងប្រកបដោយចេរភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter