មាតិកា
ប្រជុំបូកសរុបលទ្ធផលការងាររយះពេល០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៣ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៦ កញ្ញា ២០២៣
147

ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងាររយះពេល០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៣ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ សរុបចំនួន ៣៥នាក់ ស្រី ១១នាក់ នៅសាលប្រជុំមន្ទីរ ក្នុងគោលបំណង៖ -ផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉េ និងថាមពល ស្ដីអំពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម និងសារាចរណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់មន្ត្រីក្រោមឱវាទអោយផ្សព្វផ្សាយបន្ត និងពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ និងលើកទិសដៅបន្តសម្រាប់ខែ និងត្រីមាសបន្ទាប់ ។ ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ធ្វើការងារអោយបានល្អតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ដែលមន្ទីរផ្តល់ជូន និងតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ។

ចំនួនអ្នកចូលទស្សនា
Flag Counter