មាតិកា
បង្ក្រាបបទល្មើសនេសាទ នៅឃុំលង្វែក(ភូមិវត្ត,ស្រះចក,បឹងកក់) ស្រុកកំពង់ត្រឡាចថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២៩ កញ្ញា ២០២៣
277

ថ្ងៃ​ព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច បានសហការជាមួយប៉ុស្តិ៍រដ្ធបាលឃុំលង្វែក និងសហគមន៏ភូមិ(ព្រែកគន្លង,កំពង់ក្តារ) កម្លាំងសរុប ១០នាក់ និងមធ្យោបាយបាឡាស្មាច់០២ គ្រឿង ដឹកនាំដោយលោក គឹម ហេង នាយសង្កាត់ បានចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំលង្វែក(ភូមិវត្ត,ស្រះចក,បឹងកក់) ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរុះរើ និងបំផ្លាញចោលនៅហ្នឹងកន្លែង ហើយជាលទ្ធផលដូចខាងក្រោម៖ -របាំងស្បៃមុងចំនួន១៣កន្លែង ប្រវែង ២៦០ម៉ែត្រ លូស្បៃមុងចំនួន១៣គ្រឿង បង្គោលចំនួន ១៥០ដេីម,ត្រីចម្រុះប្រមាណ ២៥គីឡូក្រាម(ចាក់លែង) -របាំងសាច់អួនចំនួន០៣កន្លែងប្រវែង៤៥០ម៉ែត្រ លបលូសាច់អួនចំនួន០៨គ្រឿង បង្គោលចំនួន២០០ដើម និងលែងត្រីចម្រុះចំនួន៥០គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter