មាតិកា
ចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកទី១ សម្រាប់ស្រែផលិតកម្មពូជផ្ការំដួល ថ្នាក់វិញ្ញាបនបត្ររបស់ក្រុមផលិតស្រូវឃុំខ្នារឆ្នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣
ចេញ​ផ្សាយ ០៣ តុលា ២០២៣
193

​ថ្ងៃអង្គារ​ ០៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលេីកទី១ សម្រាប់ស្រែផលិតកម្មពូជផ្ការំដួល ថ្នាក់វិញ្ញាបនបត្រ ឆ្នាំ២០២៣ របស់ក្រុមផលិតស្រូវឃុំខ្នារឆ្មា ដោយមានការចូលរួមពី-មន្រ្តីថ្នាក់ថ្នាក់ជាតិចំនួន២រូប -ប្រធានក្រុមផលិត និងកសិករចំនួន០៤រូប និង-និស្សិតស្ម័គ្រចិត្តឃុំខ្នារឆ្មា និងក្រាំងល្វា ចំនួន០២រូប។ 

លទ្ធផល៖ ក្នុងការងារត្រួតពិនិត្យគុណភាពផលិតកម្មទីវាលលើកទី១ ក្រុមការងារចាប់ឆ្នោតដោយចៃដន្យទទួលបានកូដស្រែគឺ -កូដស្រែG007F01 ថ្នាក់វិញ្ញានប័ត្រ  មានផ្ទៃដីផលិតកម្ម ០,៥ហិកតា តំណាងអោយផ្ទៃដីផលិតកម្មពូជស្រូវផ្ការំដួល ថ្នាក់វិញ្ញានបត្រ ទាំង១០កូដស្រែមានផ្ទៃដីផលិតកម្មសរុប០៤ហិកតា នៅភូមិត្រពាំងស្រង៉ែ ឃុំខ្នារឆ្មា ស្រុកសាមគ្គីមាមជ័យ ខេត្តកំពង់ឆ្នាំង។  ក្រុមការងារបានចុះត្រួតពិនិត្យគុណភាពទីវាលលើកទី១ និងបានពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យគុណភាពទីវាល តាម ប.គ.ព ដល់តំណាងសហគមន៍ឃើញថា៖ កូដស្រែG007F01 -ស្រូវស្ថិតនៅដំណាក់កាលពន្លូតដើម, -គ្មានពូជលាយ, -គ្មានស្មៅហាមឃាត់, -គ្មានជម្ងឺហាមឃាត់, និង-ស្រែផលិតកម្មស្របតាម ប.គ.ព។ ហើយក្រុមការងារបានផ្តល់អនុសាសន៍ត្រូវធ្វើការថែទាំ ត្រួតពិនិត្យពូជលាយ ជម្ងឺហាមឃាត់ និងដកស្មៅហាមឃាត់ចេញពីស្រែផលិតកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter