មាតិកា
ទស្សនកិច្ចសិក្សាស្វែងយល់ភាពជាដៃគូ រវាងវិស័យសាធារណ: វិស័យឯកជន និងក្រុមផលិតនៅសហគមន៍កសិកម្មក្រាំងលាវសាមគ្គីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២០ តុលា ២០២៣
128

​ថ្ងៃព្រហស្បតិ៍  ០៥កេីត ខែ អស្សុជ  ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ការិយាល័យអភិវឌ្ឍន៍សហគមន៍ និងការិយាល័កសិ-ឧស្សាហកម្ម បានចូលរួមដំណេីរទស្សនកិច្ចសិក្សាស្វែងយល់ភាពជាដៃគូ រវាងវិស័យសាធារណ: វិស័យឯកជន និងក្រុមផលិត នៃកម្មវិធី ហ្វែហ្វអល អាសុី(FAIR FOR ALL) នៅ សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមការឧបត្ថម្ភពីអង្គការ អុកស្វាម(Oxfarm) និងFNN ដែលមានការចូលរួមពីតំណាងប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេសុី កេនយ៉ា ភូមា ហូទ្បង់ ចក្រភពអង់គ្លេស វៀតណាម ស្វីស ថៃ និងប្រទេសនេប៉ាល់, តំណាងអង្គការអុកស្វាម  និង FNN , និងសហគមន៍ក្រាំងលាវសាមគ្គី សរុបអ្នកចូលរួម ៤៦នាក់(ស្រី០៩នាក់) ក្នុងគោលបំណង៖ -ស្វែងយល់ពីដំណេីរប្រព្រឹត្តទៅរបស់សហគមន៍ ការដឹកនាំ និងគ្រប់គ្រង, -ស្វែងយល់ខ្សែចង្វាក់តម្លៃកសិកម្ម  ខ្សែចង្វាក់តម្លៃផ្គត់ផ្គង់  និងអាជីវកម្មសហគមន៍កសិកម្ម និង-ផ្លាស់ប្តូរបទពិសោធន៍ភាពជាដៃគូរវាងវិស័យសាធារណ:  វិស័យឯកជន និងក្រុមផលិត ហើយជាលទ្ធផល៖ សហគមន៍កសិកម្មក្រាំងលាវសាមគ្គីបានចែករំលែកពីដំណេីរប្រព្រឹត្តទៅនៃការធ្វេីអាជីវកម្មមុខរបររបស់សហគមន៍  និងបញ្ហាប្រឈមនានា។  ក្នុងនោះផងដែរការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  និងការិយាល័យកសិ-ឧស្សាហកម្មបានចែករំលែកពីការគាំទ្រ  និងកិច្ចសហការណ៍ក្នុងការជម្រុញដល់សហគមន៍កសិកម្មក្នុងការចងក្រងក្រុមផលិត  ដេីម្បីឈានទៅដល់ការធ្វេីកសិកម្មតាមកិច្ចសន្យា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter