មាតិកា
ចុះបង្ក្រាបបទល្មើសនេសាទភូមិសាស្ត្រស្រុកជលគីរី និងកំពង់លែងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
ចេញ​ផ្សាយ ២០ តុលា ២០២៣
380

​ថ្ងៃព្រហស្បតិ៍  ០៥កេីត ខែ អស្សុជ  ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយសហគមន៍នេសាទ និងគណៈមេបញ្ជាការស្រុកជលគីរី និងកំពង់លែង បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិសាស្ត្រឃុំពាមឆ្កោក, ចំណុចមេទឹកក្រញ៉ូង ភូមិថ្មី ឃុំកំពង់អុស និងនៅចំណុចបឹងរៀល ភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ក្រោមការដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង  ដោយប្រើប្រាស់កំលាំងចំនួន ៤០នាក់ និងមធ្យោបាយបាឡាស្មាច់ ១១គ្រឿង ដោយបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ររុះរើរបាំងសាច់អួនចំនួន ១៣កន្លែងប្រវែង  ២៦០០ម៉ែត្រ លូសាច់អួនចំនួន ២៥មាត់ បង្គោលចំនួន  ១០៥០ដើម ចាក់លែងត្រីចម្រុះចំនួន ១៧០ គីឡូក្រាម -របាំងលូស្បៃមុងចំនួន ១២កន្លែង ប្រវែង៥០០ម៉ែត្រ លូស្បៃមុងចំនួន១៣មាត់ បង្គោល ចំនួន១៥០ដើម និងត្រីល្អិតចម្រុះចំនួន៧០គក្រត្រូវបានចាក់លែងចូលទៅក្នុងបឹងធម្មជាតិវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter