មាតិកា
សហគមន៍កសិកម្ម បានបើកកិច្ចប្រជុំស្តីពី “ការរៀបចំរចនាសម្ព័ន្ធផ្សារសហគមន៍កសិកម្មទ្បើងវិញ”នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តកំពង់ឆ្នាំង។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៤
79

 នៅថ្ងៃ ព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ខែ កុម្ភះ ឆ្នាំ២០២៤  ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកកិច្ចប្រជុំស្តីពី “ការរៀបចំរចនាសម្ព័ន្ធផ្សារសហគមន៍កសិកម្មទ្បើងវិញ”នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តកំពង់ឆ្នាំង។

 ១.សមាសភាពចូលរួម: 
-ការិយាល័អភិវឌ្ឍន៍សហគមន៍កសិកម្ម ២នាក់ ( ស្រី ២នាក់)
-សហគមន៍កសិកម្មចំនួន ២៨សហគមន៍ ស្មើនឹង២៨នាក់ (ស្រី៨នាក់)
សរុបអ្នកចូលរួម ៣០នាក់ (ស្រី១០នាក់)

២.គោលបំណង
- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណះកម្មាធិការថ្មី
-ពិភាក្សារួមទៅលើការរៀបចំយុទ្ធសាស្រ្តសម្រាប់ដំណើរការផ្សារសហគមន៍ទ្បើងវិញ

៣. លទ្ធផលសម្រេចបាន:
សហគមន៍ទាំង២៨សហគមន៍បានចូលរួមបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការ ក្នុងនោះមានបេក្ខភាពឈរឈ្មោះបោះឆ្នោត១៣រូប។ជាលទ្ធផលទទួលក្រុមប្រឹក្សាភិបាលចំនួន ៥រូប និងក្រុមគណ:កម្មាធិការចំនួន ៣រូប។ជាងនេះទៅទៀត ក៏មានការដេញថ្លៃលក់នៅផ្សារសហគមន៍គឺបានទៅលើសហគមន៍ជ្រៃបាក់អភិវឌ្ឍន៍ ដែលទទួលបង់ថ្លៃភាសុីចូលផ្សារ ក្នុង១ខែ ១៥មុឺនរៀល (រយ:ពេល៦ខែ) ហើយចាប់ផ្តើមលក់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះតទៅ។

៤.ទិសដៅបន្ត
-ប្រជុំថ្នាក់ដឹកនាំផ្សារថ្មីទាំង៨រូប ដើម្បីកំណត់ពីគោលការណ៍ផ្សារ និងគោលការណ៍ឥណទាន។

ចំនួនអ្នកចូលទស្សនា
Flag Counter