មាតិកា
​ប្រជុំពង្រឹងសមត្ថភាពមន្ត្រីបង្គោលរបស់មន្ទីរលើប្រព័ន្ធព័ត៌មានវិទ្យា និងសុវត្ថិភាពបណ្តាញទំនាក់ទំនងសង្គមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
268

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានចូលរួមប្រជុំពង្រឹងសមត្ថភាពមន្ត្រីបង្គោលរបស់មន្ទីរលើប្រព័ន្ធព័ត៌មានវិទ្យា និងសុវត្ថិភាពបណ្តាញទំនាក់ទំនងសង្គម ក្រោមការដឹកនាំដោយមជ្ឈមណ្ឌលព័ត៌មានវិទ្យារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចំនួន ០៩នាក់ ស្ត្រី០២នាក់ ក្នុងគោលបំណង៖ ពង្រឹងសមត្ថភាពមន្ត្រីបង្គោលតាមមន្ទីររាជធានី-ខេត្ត លើពត៌មានវិទ្យា និងសុវត្ថិភាពបណ្ដាញទំនាក់ទំនងសង្គម និងបញ្ជ្រាបគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល ហើយជាលទ្ធផលសម្រេចបាន៖ -លទ្ធផលនៃការចូលរួម មន្ត្រីទទួលបន្ទុកគេហទំព័ររបស់មន្ទីរមានការយល់ដឹងអំពីការប្រើប្រាស់គេហទំព័រកាន់តែប្រសើរ និងមន្ត្រីរាជការយល់អំពីអ្វីដែលហៅថារាជរដ្ឋាភិបាលឌីជីថល។

ចំនួនអ្នកចូលទស្សនា
Flag Counter