មាតិកា
មហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
156

ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យអភវឌ្ឍន៍សហគមន៍ បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០២៣ របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅស្នាក់ការសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ស្ថិតនៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពី -ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អាជ្ញាធរភូមិឃុំ មេប៉ុសិ៍ អង្គការដៃគូ និងសមាជិកសហគមន៍កសិកម្ម សរុបទាំងអស់ចំនួន ១២០នាក់ (ស្រី១០៨នាក់ ) ក្នុងគោលបំណង៖ -បង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម -បង្ហាញពីរបាយការណ៍ត្រួតពិនិត្យការធ្វើសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ២០២៣ របស់គណកម្មាធិការត្រួតពិនិត្យ -បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យសម្រាប់អាណត្តិថ្មី  និង-ផែនការបន្តសំរាប់ឆ្នាំ ២០២៤ ហើយលទ្ធផលសម្រេចបាន៖សហគមន៍បានបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ (ចំណូល ចំណាយ និង ចំណេញ) ក្នុងមុខរបរទាំង៤ ក្នុងឆ្នាំ ២០២៣ ។បានបោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាល និងក្រុមគណៈកម្មាធិការត្រួតពិនិត្យទាំង៨រូបនៅអាណត្តិថ្មី និងបានអនុម័តលើលទ្ធផលសម្រេចបានឆ្នាំ២០២៣ និងផែនការឆ្នាំ២០២៤។

ចំនួនអ្នកចូលទស្សនា
Flag Counter