មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ​កុម្ភះ ឆ្នាំ២០២៤ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២៤
333

ថ្ងៃចន្ទ ២រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ​កុម្ភះ ឆ្នាំ២០២៤ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ សរុបចំនួន ៣១ នាក់ ស្រី ១១ នាក់ នៅសាលប្រជុំមន្ទីរ ក្នុងគោលបំណង៖ -ផ្សព្វផ្សាយលិខិតសារាចរណែនាំ សេចក្តីជូនដំណឹង និងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ -ពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់។ ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ធ្វើការងារអោយបានល្អតាមតួនាទីភារៈកិច្ចដែលមន្ទីរផ្តល់ជូន និងតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter