មាតិកា
សន្និបាតប្រចាំឆ្នាំ ២០២៣ របស់សហគមន៍កសិកម្មកសិករឃុំផ្សារអភិវឌ្ឍន៍ស្តុកស្ដមថ្មី នៅថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០២៤
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២៤
123

នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ប្រាក់យាន និងកញ្ញា ឌិន សុខវិច្ឆិកា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត កំពង់ឆ្នាំង បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០២៣ របស់សហគមន៍កសិកម្មកសិករឃុំផ្សារអភិវឌ្ឍន៍ស្តុកស្ដមថ្មី នៅស្នាក់ការសហគមន៍កសិកម្មកសិករឃុំផ្សារអភិវឌ្ឍន៍ស្ដុកស្ដមថ្មី ស្ថិតនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ដោយមានការចូលរួមពី-ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អាជ្ញាធរភូមិឃុំ មេប៉ុសិ៍ អង្គការដៃគូ និងសមាជិកសហគមន៍កសិកម្ម សរុបទាំងអស់ចំនួន ៧៨ នាក់ (ស្រី៦៥នាក់ )ក្នុងគោលបំណង៖-បង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សហគមន៍កសិកម្ម -បង្ហាញពីរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣  -ផែនការបន្តសំរាប់ឆ្នាំ ២០២៤ ។ លទ្ធផលសម្រេចបាន : សហគមន៍បានបង្ហាញពីចំណូល ចំណាយ និង ចំណេញ ពីមុខរបរក្នុងឆ្នាំ ២០២៣  និងបានបែងចែកប្រាក់ភាគលាភជូនដល់សមាជិក។ទិសដៅបន្តរបស់សហគមន៍គឺបង្កេីនហ៊ុន បន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter