មាតិកា
ចុះធ្វើការសម្របសម្រួលរៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញសហគមន៍ព្រៃឈើស្ទឹងខ្សាច់ស ស្ថិតនៅឃុំអញ្ចាញរូងថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៩ កុម្ភៈ ២០២៤
154

ថ្ងៃ​ពុធ ០៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ បានចុះធ្វើការសម្របសម្រួលរៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញសហគមន៍ព្រៃឈើស្ទឹងខ្សាច់ស ស្ថិតនៅឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកកង ចាន់ដារិននាយសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ លោកគឹម សេងក្រុមប្រឹក្សាឃុំអញ្ចាញរូង លោកហែម សៀកអនភូមិអញ្ចាញរូង លោកថាង ណាក់ជំនួយការភូមិដំរីកូន អ្នកស្រីប៉ិញ អាត ប្រធានសហគមន៍ និងមាជិកសហគមន៍សរុប ១៣នាក់ ស្រី០៤នាក់ ជាលទ្ធផលក្នុងការចុះធ្វើបច្ចុប្បន្នភាពសហគមន៍ព្រៃឈើស្ទឹងខ្សាច់សដែលមានទំហំ ១០៨៩ហត មានចំនួន០២ភូមិគឺភូមិអញ្ចាញរូង និងភូមិដំរីកូន ដោយក្រុមការងារបានបង្ហាញព្រំប្រទល់ជាគោលធំៗចំនួនប្រាំចំណុចធំក្នុងរួមាន÷- ចំណុចទី១ ត្រពាំងសត្រាវកញ្ចាញ - ចំណុចទី២ លោកតាក្បាលទឹករោល - ចំណុចទី៣ ចំការព្រៃពិស - ចំណុចទី៤ អូរព្រៃស - ចំណុចទី៥ ត្រពាំងកំពួចលេខ ហើយជាចុងក្រោយប្រធានសហគមន៍ និងគណៈកម្មការសមាជិកសហគមន៍ បានស្នើសុំបង្គោលព្រំសម្រាប់បោះនៅតាមចំណុចទីតាំងព្រំប្រទល់សហគមន៍និងស្នើសុំធ្វើផ្លូវភ្លើង។

ចំនួនអ្នកចូលទស្សនា
Flag Counter