មាតិកា
ចុះត្រួតពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសលើការសុំបន្តសុពលភាពនៅសត្តឃាតដ្ឋានក្រុងកំពង់ឆ្នាំង
ចេញ​ផ្សាយ ០១ មីនា ២០២៤
120

នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដឹកនាំដោយលោក ផល វណ្ណារី អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល និងសហការីបានចុះត្រួតពិនិត្យវាយតម្លៃលក្ខណ:បច្ចេកទេស លើការសុំបន្តសុពលភាពនៅសត្តឃាតដ្ឋានក្រុងកំពង់ឆ្នាំង ។ 
ក្នុងគោលបំណង៖ ដើម្បីត្រួតពិនិត្យការខ្វះខាត និងសាងសង់បន្ថែមតាមលក្ខណ:បច្ចេកទេសដែលអគ្គនាយកដ្ឋានដាក់អោយអនុវត្ត១១ចំនុច។ ជាលទ្ធផល ៖
-ធ្វើរបងព័ទ្ធជុំវិញ បានធ្វើរួចរាល់
-ច្រកចេញចូល បានធ្វើរួចរាល់
-កម្រាលអាគារសត្តឃាត បានធ្វើរួចរាល់
-កន្លែងពិឃាតសត្វមានកន្លែងបង្ហូរឈាម បានធ្វើរួចរាល់
-ដែកព្យួរសាច់ បានធ្វើរួចរាល់
-កន្លែងលាងគ្រឿងក្នុង បានធ្វើរួចរាល់
-ប្រព័ន្ធបង្ហូរកាកសំណល់ បានធ្វើរួចរាល់
-កន្លែងពុះវះគ្រឿងក្នុង និងកាត់ក្បាល បានធ្វើរួចរាល់
-អាងស្តុកកាកសំណល់ បានធ្វើរួចរាល់
-អនាម័យសត្តឃាតដ្ឋានធ្វើជាប្រចាំ
-ឡដុតសាកសព និងកាកសំណល់កំពុងធ្វើបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter