មាតិកា
កម្មវិធីទិវាចម្ការបង្ហាញផលិតដំណាំសណ្តែកបាយ (សំបកលឿង)នៅភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ០៦ មីនា ២០២៤
146

ថ្ងៃ​អង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ២០២៤ ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម សហការជាមួយអង្គការ វី អេស អូ នៃគម្រោងហ្គី្រន បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញផលិតដំណាំសណ្តែកបាយ (សំបកលឿង)នៅភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយមានចូលរួមពី-បុគ្គលិកអង្គការ វី អេស អូ, ជនបង្គោល និងកសិករ សរុបចំនួន៤ ៥នាក់ ស្រី៣៦នាក់ ក្រោយពេលក្រុមការងារបង្ហាញពីនីតិវិធីនៃការចាប់សំណាក់ និងប្រមូលទិន្នន័យ វិភាគសេដ្ឋកិច្ចរួចមកបានបង្ហាញលទ្ធផលដូចខាងក្រោម៖

       +ការអុវត្តនតាមបច្ចេកទេស
            -ទិន្នផលសណ្តែកក្នុងចម្ការបង្ហាញជាមធ្យម=២០៧៥គីឡូ/ហិកតា
            -ចំណាយថ្លៃដើមផលិតកម្មសរុប=៨០០ ០០០រៀល/ហិកតា។

      +ការអនុវត្តនតាមទម្លាប់
           -ទិន្នផលសណ្តែកជាមធ្យម=១៥០០គីឡូ/ហិកតា
           -ចំណាយថ្លៃដើមផលិតកម្មសរុប ១ ២០០ ០០០រៀល/ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter