មាតិកា
ចុះល្បាត ត្រួតពិនិត្យ ព្រៃលិចទឹក និងបទល្មើសនៅភូមិសាស្ត្រស្រុកកំពង់លែង
ចេញ​ផ្សាយ ០៧ មីនា ២០២៤
281

ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងប្រើប្រាស់កម្លាំង៨នាក់ មធ្យោបាយរថយន្ត២គ្រឿង ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានចុះល្បាត និងត្រួតពិនិត្យ ព្រៃលិចទឹកនៅចំណុចបឹងត្រាវ ភូមិឯលិច ឃុំច្រណូក និងចំណុចស្លាកសីហមុន្នីដល់ចំណុចចុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។-សហការណ៍ជាមួយអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាបកម្លាំងសរុប ៩នាក់ និងមធ្យោបាយបាឡាស្មាច់ ០៣ គ្រឿង បានចុះដល់ចំណុច វាលភក់ នៃឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តពិនិត្យឃេីញមានបទល្មេីស ស្បៃមុង និងបានឯកភាពគ្នារុះរេីវត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖របាំងស្បៃមុង០១ករណី ស្មើនឹង១៨ កន្លែង ប្រវែង៤០០ម លូស្បៃមុងចំនួន ២៦ រឿង បង្គោល ចំនួន១៨០ដើមត្រីចំនួន  ៥គីឡូក្រាម ចាក់លែងចូលដែននេសាទវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter