នៅថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យសុខភាពមាន់ និងចាក់ថ្នាំវ៉ាក់សាំងមាន់ ដោយមានកិច្ចសហការជាមួយអង្គការវី អេស អូ(VSO) នៅភូមិកំពង់កោះតាម៉ូវ និងភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ដើម្បី ៖ -ផ្តល់ការណែនាំការចិញ្ចឹមមាន់របស់កសិករ និងការថែទាំមាន់ -ធ្វើវ៉ាក់សាំងអុតមាន់ ញូវកាស និងអាសន្នរោគដល់កសិករចិញ្ចឹមមាន់ ហើយជាលទ្ធផល៖ -កសិករចិញ្ចឹមមាន់ចំនួន២០គ្រួសារ(ស្រី១២នាក់), -ចាក់វ៉ាក់សាំងអុតចំនួន១៣៥ក្បាល, -ចាក់វ៉ាក់សាំងញូវកាសចំនួន២៤១ក្បាល និង-ចាក់វ៉ាក់សាំងអាសន្នរោគចំនួន១៨២ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម