មាតិកា
ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបានចលនាឲ្យ ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រីនៅឃុំអំពិលទឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១២ មីនា ២០២៤
256

ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបានចលនាឲ្យ ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ក្រោមការដឹកនាំដោយឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរមានសមត្ថកិច្ច  នៅសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកមេឃុំអំពិលទឹក និងក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិព្រមទាំង ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រីផងដែរ ហើយជាលទ្ធផល យើងទទួល បានអាំងវែទ័ឆក់ត្រី ចំនួន ៨ គ្រឿង ពីឈ្មោះ ១. ជីវ សារុន ;២. មាន វិបុល ; ៣,ម៉ាង ថិន;៤.ឡេង ថុន ;៥.អ៊ុយ ណេង ; ៦.ហ៊ុន ហេង ; ៧.យើ នាង ; ៨.ឈីង សយ ហើយចំពោះអ្នកដែលមិនទាន់បានប្រគល់ គឺក្រុមការងារ បានសុំឲ្យ គាត់ប្រញាប់យកទៅប្រគល់ ឲ្យសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច ជាបន្ទាន់ ដើម្បីរួចផុតពីការអនុវត្តច្បាប់ ដោយឡែក ចំពោះអ្នកមិនព្រមប្រគល់អាំងវែកទ័រជូនសមត្ថកិច្ច យើងនឹងអនុវត្តនីតិវិធីកសាងសំណុំរឿងបញ្ចូនទៅតុលាការ។

ចំនួនអ្នកចូលទស្សនា
Flag Counter