មាតិកា
សិក្ខាសាលាស្តីពីការកែលម្អរបច្ចេកទេសចិញ្ចឹមត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៤ មីនា ២០២៤
161

ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក វង កុសល មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មបានចូលរួមសិក្ខាសាលាដែលរៀបចំឡើងដោយអង្កការស្បៀង និងកសិកម្ម(FAO)ស្តីពីការកែលម្អរបច្ចេកទេសចិញ្ចឹមត្រីដើម្បីជំរុញការអនុវត្តវារីវប្បកម្មល្អក្នុងការគាំទ្រ អ្នកផលិត និងអ្នកផ្គត់ផ្គង់ត្រីក្រោមក្របខណ្ឌខ្សែច្រវ៉ាក់ផ្គត់ផ្គង់កម្មវិធី HGSF នៅសាលប្រជុំនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំចាប់ពីថ្ងៃទី១២ដល់១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ សៀមរាប មន្ត្រីការិយាល័យកសិកម្មស្រុកគោលដៅរបស់គម្រោងLRP តំណាងអង្គការ FAO/WFP និងកសិករចិញ្ចឹមត្រីតាមបណ្តាស្រុករបស់គម្រោងLRP សរុបចំនួន ៤៦នាក់ ស្រី១៥នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីចែករំលែកចំណេះដឹង និងពង្រឹងបច្ចេកទេសចិញ្ចឹមត្រីដល់វារីវប្បករ និងអ្នកផ្គត់ផ្គង់ HGSF ដែលអាចឱ្យអ្នកចិញ្ចឹមអនុវត្តស្តង់ដារអប្បរមានៃសុវត្ថិភាព និងគុណភាពសាច់ត្រី។ ជាលទ្ធផលសិក្ខាកាមទាំងអស់ ពិសេសកសិករអ្នកចិញ្ចឹមត្រីទទួលបានចំណេះដឹងយ៉ាងច្រើនដូចជា មូលដ្ឋានគ្រឹះនៃគោលការណ៍អនុវត្តវារីវប្បកម្មល្អ និងដំណើរការនៃការចិញ្ចឹមត្រីចាប់ពីដំណាក់កាលដំបូងរហូតដល់ប្រមូលផល ដែលអាចជំរុញឱ្យកសិករអ្នកចិញ្ចឹមត្រីទទួលបានទិន្នផលល្អព្រមទាំងគុណភាព និងសុវត្ថិភាព សម្រាប់ផ្គត់ផ្គត់ដល់សាលារៀនគោលដៅក្នុងតំបន់របស់ពួកគាត់បាន។

ចំនួនអ្នកចូលទស្សនា
Flag Counter