ថ្ងៃព្រហស្បតិ៍ ០៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនិងមន្ត្រី សហការជាមួយអភិបាលរងស្រុក ពេទ្យសត្វស្រុក មន្ត្រីកសិកម្មឃុំអាជ្ញាធរភូមិ ឃុំ ភ្នាក់ងារសុខភាពសត្វភូមិ បានចុះត្រួតពិនិត្យនិងតាមដានជម្ងឺឆ្លងសត្វ ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យនិងតាមដានជម្ងឺឆ្លងសត្វ, ផ្សព្វផ្សាយពីជំងឺឆ្លងសត្វគោក្របី និងផ្ដាសាយបក្សី H5N1, ផ្សព្វផ្សាយការបង្កាត់សិប្បនិម្មិតពូជគោប្រាម៉ាន់ និងផ្ដល់បច្ចេកទេសការថែទាំសត្វផ្ដល់ទឹកចំណីឲ្យបានគ្រប់គ្រាន់ ហើយជាលទ្ធផល៖ សត្វឈឺសរុប ១៨ក្បាល ស្លាប់ ១២ក្បាលកំពុងព្យាបាល ៦ក្បាល បានចែកថ្នាំប្លូទីឡែនដល់កសិករចិញ្ចឹមសត្វ និងថ្នាំព្យាបាលដល់ភ្នាក់ងារសុខភាពសត្វភូមិ ដែលមានចូលរួមសរុប ៥៧នាក់ ស្រី១៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម