មាតិកា
មហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (ស.ស.ស.អ.ស)ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២២ មីនា ២០២៤
140

ថ្ងៃ ព្រហស្បតិ៍ ១២កើត ខែផល្ល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកស្រី ពៅ រចនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៣ របស់សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (ស.ស.ស.អ.ស) នៅវិទ្យាស្ថានប្រាយហូប ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។សមាសភាពចូលរួម:តំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត តំណាងវិទ្យាស្ថានប្រាយហូប តំណាងអង្គការHeifer កម្ពុជា ក្រុមហ៊ុនឯកជន សមាជិកសហភាពសហគមន៍កសិកម្ម មកពីសហគមន៍កសិកម្មទូទាំងប្រទេស សរុបអ្នកចូលរួមចំនួន៥២នាក់(ស្រី១៦នាក់)។គោលបំណង:-បង្ហាញលទ្ធផលសម្រេចបានរបស់ ស.ស.ស.អ.ស ឆ្នាំ២០២៣-អនុម័តលើផែនការយុទ្ធសាស្រ្ត និងផែនការអាជីវកម្មឆ្នាំ២០២៤-ពិនិត្យនិងអនុម័តលើសំណើសុំចូលជាសមាជិកថ្មីលទ្ធផលសម្រេចបាន:សហភាពសហគមន៍កសិកម្មបានបង្ហាញពីរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានអនុម័តលើផែនការអាជីវកម្មសម្រាប់អនុវត្តឆ្នាំ២០២៤ និងបានពិនិត្យ និងអនុម័តលើសំណើសុំចូលជាសមាជិកថ្មីរបស់ ស.ស.ស.អ.ស បានចំនួន ៤នាក់បន្ថែមទៀត។ ជាងនេះទៅទៀតសម្ធិផលសម្រេចបានរបស់សហភាពគឺបានទិញដី ចំនួន ៣,៥ហិកតាសម្រាប់បង្កើតកសិដ្ឋានដាំបន្លែ និងកសិដ្ឋានចិញ្ចឹមសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter