មាតិកា
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការរៀបចំផែនការគ្រប់គ្រងធនធានទឹកសម្រាប់សហគមន៍ត្រពាំងត្របែក និងសហគមន៍តាំងក្រសាំង,ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៦ មីនា ២០២៤
222

ថ្ងៃច័ន្ទ ១រោច ខែផល្ល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកតូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង និងសហការីបានចូលរួមកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលស្តីពី”ការរៀបចំផែនការគ្រប់គ្រងធនធានទឹកសម្រាប់សហគមន៍ត្រពាំងត្របែក និងសហគមន៍តាំងក្រសាំង” នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។សមាសភាពចូលរួម:ការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្ត តំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យកខនកែនប្រទេសថៃ សមាជិកសហគមន៍កសិកម្មត្រពាំងត្របែក និងតាំងក្រសាំងសរុបអ្នកចូលរួមចំនួន២៧នាក់(ស្រី៨នាក់)។គោលបំណង:-បង្ហាញទស្សន:គំនិតសំខាន់ៗរបស់គម្រោង-ពិភាក្សាពិគ្រោះយោបល់ស្វែងរកភាពខ្លាំង និងភាពខ្សោយ និងជម្រើសល្អៗដើម្បីធ្វើជាមូលដ្ឋានក្នុងការធ្វើផែនការការប្រើប្រាស់ទឹកនិងគ្រប់គ្រធនធានប្រើប្រាស់ទឹករបស់សហគមន៍ប្រើប្រាស់ទឹកខ្នាតតូចនៅតំបន់គោលដៅរបស់គម្រោងខ្លឹមសារសំខាន់ៗនៃអង្គសិក្ខាសាលា:-បង្ហាញគោលគំនិតនៃការរៀបចំផែនការគ្រប់គ្រងធនធានទឹក-ពិភាក្សាក្រុម(បែងចែកជាពីរក្រុម)ទៅលើសំណួរសំខាន់ៗចំនួន ៣ដែលពាក់ព័ន្ធនឹង ប្រភពទឹកសំខាន់ៗក្នុងសហគមន៍. បញ្ហាប្រឈមនៃការប្រើប្រាស់ទឹក និងផែនការដោះស្រាយ និងគ្រប់គ្រងធនធានទឹកក្នុងសហគមន៍។-បង្កើតគម្រូផែនការគ្រប់គ្រងធនធានទឹកលទ្ធផលសម្រេចបាន:
សមាជិកក្នុងសហគមន៍តាំងក្រសាំង និងសហគមន៍ត្រពាំងត្របែក បានទទួលចំណេះដឹងបន្ថែមទាក់ទងទៅនឹងគោល គំនិតនៃការរៀបចំផែនការគ្រប់គ្រងធនធានទឹក ការធ្វើផែនការគ្រប់គ្រងទឹកអោយមាននិរន្តរភាព. សមភាព និងតម្លាភាពនៅក្នុងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter