ថ្ងៃអង្គារ ០២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចូលរួមប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេសបានចលនាឲ្យប្រជានេសាទដែលប្រើឧបករណ៍ឆក់ត្រីបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ហើយស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីជូនសមត្ថកិច្ច ដើម្បីរួចផុតពីការអនុវត្តច្បាប់ នៅរដ្ឋបាលឃុំពាមឆ្កោក ក្រោមការដឹកនាំប្រជុំដោយឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ដូវ គឹមសុីន អភិបាលស្រុកជលគីរី ដោយមានការចូលរួមពីអាជ្ញាធរឃុំពាមឆ្កោក ប៉ុស្តិនគរបាលរដ្ឋបាលឃុំ និងប្រជានេសាទចំនួន៦១នាក់ ជាលទ្ធផលប្រជាពលរដ្ឋបាន ស្ម័គ្រចិត្តប្រគល់អាំងវែទ័រឆក់ត្រីចំនួន២៥ គ្រឿងជូនសមត្ថកិច្ច ហើយជាការឆ្លើយតបចំពោះការចូលរួមរបស់ ប្រជានេសាទ ឯកឧត្ដម ព្រះរាជអាជ្ញា បានចែកជូនសាឡុងម្នាក់១ដល់ប្រជានេសាទ ដែលជាអំណោយលើកទឹកចិត្ត របស់ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម