មាតិកា
ចុះត្រួតពិនិត្យមើលទីតាំងពិឃាតមាន់មួយកន្លែង ទៀត ឈ្មោះ ចាន់ ពិសី ស្ថិតនៅភូមិត្រពាំងចឹកសាថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៧ ឧសភា ២០២៤
130
ថ្ងៃ​សុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៤ ​ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យមើលទីតាំងពិឃាតមាន់មួយកន្លែង ទៀត ឈ្មោះ ចាន់ ពិសី ស្ថិតនៅភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងគោលបំណង ៖ ដើម្បីកាត់បន្ថយ ខ្លិនស្អុយដល់អ្នកជិតខាង តាមរយៈអប់រំណែនាំការរៀបចំទុកដាក់កាកសំណល់​ឱ្យបានត្រឹមត្រូវ, ការធ្វើអនាម័យកន្លែងបោចមាន់អោយបានស្អាតជាប្រចាំ និងត្រូវបោសសម្អាតកន្លែងស្តុកសត្វ បាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ ហើយជាលទ្ធផល៖ អាជីករយល់ព្រមធ្វើកិច្ចសន្យា និងធ្វើតាមការណែនាំរបស់មន្រ្តីជំនាញ។ ការិយាល័យបន្តចាត់មន្រ្តីចុះត្រួតពិនិត្យតាមដានបន្តទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter