ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌបានចុះដល់ឃុំព្រះគគី ស្រុកបរិបូណ៍ ដើម្បីប្រគល់ទទួលឧបករណ៍ឆក់ត្រី ដែលថ្មីៗនេះ នាយផ្នែកជលផល ផ្សារឆ្នាំងនិងសង្កាត់ជលផលបរិបូណ៍ បានផ្សព្វផ្សាយ ចលនា ដកហូត យកពីអ្នកនេសាទខុសច្បាប់ក្នុងមូលដ្ឋានឃុំកំពង់ព្រះគគី (៤ភូមិ) ផ្ទាល់ដោយសហការ និងនគរបាលប៉ុស្តិរដ្ឋបាលឃុំ សំដៅអោយអ្នកនេសាទបញ្ឍប់ការប្រើប្រាស់ឧបករណ៌នេសាទឆក់ ទាំងស្រុងនិងចលនាពួកគាត់ប្រគល់ឧបករណ៌នេសាទខុសច្បាប់ឆក់(ត្រី)ជូនមកសមត្តកិច្ចជំនាញជលផល អោយអស់ក្នុងភូមិនិមួយៗ របស់ពួកគាត់ ជាលទ្ធផលសរុបអាំងវែទ័រឆក់ត្រីប្រមូលបានចំនួន៣០គ្រឿង ។