មាតិកា
ចុះត្រួតពិនិត្យទីតាំងពិឃាតមាន់មួយកន្លែង លោក អេង ចាន់ធូ ស្ថិតនៅភូមិតាកុលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៩ ឧសភា ២០២៤
121
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានចុះត្រួតពិនិត្យទីតាំងពិឃាតមាន់មួយកន្លែង លោក អេង ចាន់ធូ ស្ថិតនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យ អប់រំណែនាំធ្វើកិច្ចសន្យា និងកែតម្រូវនូវចំណុចខ្វះខាត ហើយជាលទ្ធផល៖ អាជីករយល់ព្រមធ្វើកិច្ចសន្យា និងធ្វើតាមការណែនាំមន្រ្តីជំនាញ -ធ្វើលូបង្ហូរទឹកបិទជិត និងបង្ហូរទឹកអោយស្អាតល្អមិនស្ទះ  -ធ្វើបណ្ដើរ និងសម្អាតបណ្តើរ -ទ្រុងមិនត្រូវដាក់មាន់ច្រើនពេក និងចាក់ដីអោយបានខ្ពស់រួចចាក់អង្កាមពីលើ -សម្អាត និងធ្វើអនាម័យជាប្រចាំ -កំរិតពិឃាតត្រឹម ១០០ក្បាលចុះ ក្នុង១ថ្ងៃ និង-បិតបាំងភ្លើងចង្រានពេលដែរឡានសាំង ហ្គាសចូលចាក់ ហើយ-ម្ចាស់ការ៉ាស់សាំងបានជួបពិភាក្សាផ្តល់យោបល់ជាមួយអាជីវករពិឃាតមាន់ដើម្បីរកដំណោះស្រាយ៕
ចំនួនអ្នកចូលទស្សនា
Flag Counter