មាតិកា
ចុះផ្សព្វផ្សាយពីលក្ខន្តិក:គំរូ និងបទបញ្ជាផ្ទៃក្នុងគំរូរបស់សហគមន៍កសិកម្មនៅសាលាបុណ្យភូមិចំការឃ្លៃ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៩ ឧសភា ២០២៤
126
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះផ្សព្វផ្សាយពីលក្ខន្តិក:គំរូ និងបទបញ្ជាផ្ទៃក្នុងគំរូរបស់សហគមន៍កសិកម្ម និងបង្ហាញពីសាវតារបស់កម្មវិធី ASPIRE-ATដល់អាជ្ញាធរភូមិឃុំ និងកសិករ នៅសាលាបុណ្យភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយមានការចូលរួមពី-មេភូមិទាំង១២ភូមិ -ប្រធានក្រុមប្រឹក្សាឃុំ និងសហការីចំនួន២នាក់(ស្រី ១នាក់) -កសិករចំនួន ១៦៣នាក់ (ស្រី ១២១នាក់) សរុបអ្នកចូលរួមទាំងអស់ចំនួន ១៨១នាក់(ស្រី១២៣នាក់) ក្នុងគោលបំណង៖ -ផ្សព្វផ្សាយពីលក្ខន្តិក:គំរូ និងបទបញ្ជាផ្ទៃក្នុងគំរូរបស់សហគមន៍កសិកម្ម និង-បង្ហាញពីសាវតា និងគោលបំណងរបស់កម្មវិធីASPIRE-AT៕
ចំនួនអ្នកចូលទស្សនា
Flag Counter