ថ្ងៃព្រហស្បតិ៍ ០៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី ប្រើប្រាស់កម្លាំងសរុបចំនួន ៧នាក់ និង មធ្យោបាយម៉ូតូ ៦គ្រឿង បានចុះត្រួតពិនិត្យ ករណីការពង្រីកផ្ទៃដីកសិកម្ម នៅក្នុងតំបន់អាងទឹកអន្លង់មេត្រីក្នុងភូមិសាស្ត្រភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី បន្ទាប់ពីពិនិត្យជាក់ស្ដែងក្រុមចម្រុះពិនិត្យឃើញថា៖ មានការឈូសពង្រីកផ្ទៃដីកសិកម្ម នៅក្នុងតំបន់អាងទឹកដែលត្រូវការពារ អស់ទំហំប្រមាណ (៤០ម×១៦ម) ហើយករណីនេះ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវរកជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម