ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ពៅ រចនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងាររៀបចំតាំងពិព័រណ៍ផលិតផលទូទៅក្នុងស្រុក ភូមិមួយផលិតផលមួយ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ន សំឬទ្ធីអភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ងន សារណ: អគ្គលេខាធិការងភ១.ផ១ ឯកឧត្តម ស៊ូ ច័ន្ទគ្រឹស្នា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាន និងសហការី។ និងមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអភិបាលក្រុងស្រុកទាំងអស់។ សរុបអ្នកចូលរួមទាំងអស់ ៣២នាក់(ស្រី៣នាក់) ក្នុងគោលបំណង៖ -បែងចែកភារៈកិច្ចការទទួលខុសត្រូវ និង-កំណត់ចំនួនអ្នកចូលរួម ហើយជា-លទ្ធផលសម្រេចបាន៖ អង្គប្រជុំបានសម្រេចបែងចែកការទទួលខុសត្រូវរបស់ថ្នាក់ខេត្ត និងភ១.ផ១ ទៅលើសកម្មភាពធំៗ២ គឺ ការតាំងពិព័រណ៍ និងពិធីសម្ពោធពិព័រណ៍។ ចំណែកចំនួនអ្នកចូលរួម និងចំនួនស្តង់ ខាងមន្ទីរពាក់ព័ន្ធនិងអង្គភាពពាក់ព័ន្ធ ត្រូវផ្ញើទិន្នន័យចូលក្នុងគ្រុបក្រុមការងារជំរុញចលនាភ១.ផ១ អោយបានត្រឹមថ្ងៃច័ន្ទ ទី១០ អាទិត្យក្រោយ។ ជាងនេះទៅទៀតអង្គប្រជុំបានសម្រេចផ្តល់ស្តង់ចំនួន ១០០ស្តង់ ដោយមិនគិតលុយពីអាជីករដែលដាក់តាំងផលិតផលរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០ ខែកក្កដា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម