ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមប្រជុំផ្សព្វផ្សាយពីគោលគំនិតស្តីពីការបង្កើតសហគមន៍កសិកម្មទំនើប នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ក្រោមការដឹកនាំសម្របសម្រួលដោយលោក គង់ ពិសិដ្ឋ ប្រធានការិយាល័យចុះបញ្ជីសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក វង្ស សុធន់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីកសិករសរុប២៥នាក់ ក្នុងគោលបំណង: បញ្ច្រាបពីគោលគំនិតសហគមន៍កសិកម្មទំនើបដល់កសិករ ដើម្បីឱ្យកសិករយល់ដឹងធ្វើការសម្រេចចិត្តដោយស្ម័គ្រចិត្តក្នុងការចូលរួមបង្កើតសហគមន៍កសិកម្មទំនើប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម