ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយសហគមន៍នេសាទភូមិកោះធំ ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់សាទ កម្លាំងសរុប ១១នាក់ បាឡាស្មាច់ ០៣គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចព្រែកស្ដីដកគង ភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើ និងបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែង រួមមាន៖ -របាំងស្បៃមុង១៣កន្លែង ប្រវែង២០០ម៉ែត្រ លូស្បៃមុងចំនួន១៣ គ្រឿង បង្គោលចំនួន១៧០ដើម និងចាក់លែងត្រីចម្រុះចំនួន១៥គីឡូក្រាម ក្នុងដែននេសាទវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម