ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានសហការជាមួយក្រុមហ៊ុនSV ចុះពិនិត្យ និងធ្វើបង្ហាញលើការបង្កាត់ពូជគោដោយសិប្បនិម្មិត ដល់ភ្នាក់ងារពេទ្យសត្វភូមិ នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កែលំអពូជគោសាច់(ប្រាម៉ាន់) កាត់បន្ថយការឆ្លងជំងឺលើការបង្កាត់ផ្ទាល់ និងចិញ្ចឹមឆាប់ធំ ហើយជាលទ្ធផល ភ្នាក់ងារពេទ្យសត្វអនុវត្តនផ្ទាល់លើមេគោបានចំនួន ៣ក្បាល និងពិនិត្យលើគោមានផៃ្ទពោះចំនួន ២ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម