មាតិកា
ចុះពិនិត្យការកាប់ផ្តួលរំលំដើមឈើព្រៃលិចទឹក នៅចំណុចទំនប់មេទឹក១៨ (តាម៉េវ )ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ០៥ មិថុនា ២០២៤
51

ថ្ងៃ ពុធ ១៤រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៤ ក្រុមការងារផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង  សង្កាត់រដ្ឋបាលជលផលកំពង់លែង  សង្កាត់រដ្ឋបាលជលផលចុងកោះ បានចុះពិនិត្យការកាប់ផ្តួលរំលំដើមឈើព្រៃលិចទឹក នៅចំណុចទំនប់មេទឹក១៨ (តាម៉េវ ) សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចឃើញថា៖ មានការកាប់ផ្តួលរំលំដើមឈើព្រៃលិចទឹក (ដើមរាំង) នៅចំណុចទំនប់មេទឹក១៨ តាម៉េវ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អស់ប្រមាណ ៣៥ដើម លើផ្ទៃដីទំហំ (៤០មx២០ម)  ។ បន្ទាប់មកសមត្ថកិច្ចយេីងបានឯកភាពគ្នាបន្តការស្រាវជ្រាវរកជនប្រព្រឹត្តិបទ ល្មើស ដើម្បីកសាងនីតិវិធីច្បាប់ស្តីពីជលផល ។

ចំនួនអ្នកចូលទស្សនា
Flag Counter