មាតិកា
ប្រជុំជាមួយប្រធានក្រុមប្រឹក្សាឃុំ និងជួរថ្នាក់ដឹកនាំភូមិទាំង១៤ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ០៥ មិថុនា ២០២៤
57

ថ្ងៃ ពុធ១៤រោច ខែ ពិសាខ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង ក្នុងនោះមាន លោក  តូច ប៉ូច និង លោកស្រី ពៅ រចនា ទទួលបន្ទុកសហគមន៍កសិកម្ម បានជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាឃុំ និងជួរថ្នាក់ដឹកនាំភូមិទាំង១៤ នៅសាលា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ក្នុងគោលបំណង កំណត់ទីតាំងប្រារព្ធធ្វើកម្មវិធីមហាសន្និបាតកំណើតដំបូង និងត្រៀមសមាសភាពឈរឈ្មោះជាបេក្ខភាពសម្រាប់ការ បោះឆ្នោតជ្រើសក្រុមប្រឹក្សាភិបាល និងក្រុមគណ:កម្មាធិការត្រួតពិនិត្យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៤០នាក់ (ស្រី២៧នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter