ថ្ងៃព្រហស្បតិ៍ ០៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលា ស្តីពីការរៀនសូត្រឆ្លុះបញ្ជាំងរួមគ្នាអំពីការអនុវត្តសហគមន៍កសិកម្ម នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដោយលោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ជុំ ឬទ្ធី នាយកកម្មវិធីអង្គការហេហ្វឺ HEIFER ក្នុងគោលបំណង៖ពង្រឹងសមត្ថភាព សហគមន៍កសិកម្ម ដើម្បីប្រមូលផ្តុំកសិផលពីកសិករទៅកាន់ទីផ្សារ ដែលមានការចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង១១ខេត្ត, តំណាងអភិបាលស្រុកតំបន់គោលដៅគម្រោងHEIFER,តំណាងអង្គការ(HEIFERនិងអង្គការដៃគូរHEIFER, ក្រុមហ៊ុនTROPICAM, ក្រុមហ៊ុនCSDS, ក្រុមហ៊ុនសម្ព័ន្ធបៃតង, ថ្នាក់ដឹកនាំសហគមន៍កសិកម្មសហការជាមួយគម្រោងHEIFERទាំង
១១ខេត្តរួមមាន៖ ពោធិ៍សាត់, កំពង់ឆ្នាំង, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, តាកែវ, កំពង់ស្ពឺ, ព្រៃវែង, ស្វាយរៀង និងកំពត សរុបអ្នកចូលរួមចំនួន១០២នាក់ ស្រី២៨នាក់ ដែលរៀបចំនិងគាំទ្រដោយ៖អង្គការហេហ្វឺHEIFER។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម