ថ្ងៃព្រហស្បតិ៍ ០៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ឡុង ប៊ុណ្ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្រ្តី ៣នាក់ បានចុះអធិការកិច្ចជីថ្នាំកសិកម្មតាមដេប៉ូ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានចុះត្រួតពិនិត្យបាន ចំនួន ១២ដេប៉ូ និងធ្វើការអប់រំណែផ្ទាល់មាត់ ចំនួន១២ដេប៉ូ ក្នុងការដាក់តាំងលក់ ថ្នាំកសិកម្ម និងជីកសិកម្ម ព្រមទាំងផ្សព្វផ្សាយណែនាំមកទទួលរៀនវគ្គបណ្តុះបណ្ដាលស្តីពីអប់រំសមត្ថភាពវិជ្ជាជិវៈអាជីវករបានចំនួន ៦ដេប៉ូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម