ថ្ងៃព្រហស្បតិ៍ ០៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សង្កាត់រដ្ឋបាលជលផលបរិបូណ៍ បានសហការណ៍ជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ចុះបង្ក្រាបត្រាក់ទ័រកំពុងធ្វេីសកម្មភាពឈូសឆាយដីលុបប្រឡាយ ក្នុងដែននេសាទ ០១ ករណី នៅចំណុចផ្លូវ៥២ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងបទល្មើសពង្រីកផ្ទៃដីកសិកម្ម (ក្នុងតំបន់ ៣) ០១ ករណី នៅចំណុចបឹងវែង ភូមិគោក ឃុំពន្លៃ ស្រុកបរិបូណ៌ ក្នុងនោះសមត្ថកិច្ចបានឯកភាពគ្នាឃាត់ចាប់ត្រាក់ទ័រ ចំនួន ០២គ្រឿង យកមករក្សាទុក ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម