មាតិកា
ចុះពិនិត្យស្ថានភាពស្រូវរងការប៉ះពាល់ពីដង្កូវហ្វូង នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៧ មិថុនា ២០២៤
142

ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពស្រូវរងការប៉ះពាល់ពីដង្កូវហ្វូង នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ​ដោយមានការចូលរួមពីមេភូមិស្រែព្រិច និងកសិករចំនួន៤នាក់ ស្រី០៣នាក់ ក្រោយពេលចុះពិនិត្យជាក់ស្តែងនៅស្រែដែលរងការប៉ះពាល់ដោយដង្កូវហ្វូងរួចមកបានបង្ហាញអោយឃើញថា៖ -ស្រែមិនមានទឹកគ្រប់គ្រាន់ក្នុងការអនុវត្តនវិធានការមេកានិច -ដង្កូវហ្វូងមានវត្តមាននៅក្នុងស្រែប្រមាណជា៣ថ្ងៃមកហើយ -ស្រូវស្ថិតនៅដំណាក់កាលសំណាប -ទំហំផ្ទៃដីដែលរងការប៉ះពាល់ប្រមាណជា២ហិកតា ស្មើនឹង១៥គ្រួសារ។ បន្ទាប់មកក្រុមការងារបានណែនាំពីវីធីសាស្រ្តការពារ និងកម្ចាត់ដង្កូវហ្វូងដូចខាងក្រោម៖ -ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ  ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ -ដឹកចង្អូរមាត់លើដែលមានមុខកាត់ ៣០ស.ម និងជម្រៅ ២០ស.ម រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅ ដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង -ព្រលែងទាចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទាទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ -បង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬឆ្លងដងត្រី ត្រងយកដង្កូវហ្វូងកម្ទេចចោល ហើយក្នុងករណីកសិករជ្រើសរើសការប្រើប្រាស់ថ្នាំពុលកសិកម្ម ក្រុមការងារបានណែនាំការប្រើប្រាស់ និងបង្ហាញនូវប្រភេទថ្នាំពុលកសិកម្មសម្រាប់ប្រើកម្ចាត់ពពួកដង្កូវហ្វូង ដែលមានធាតុសកម្មមួយចំនួនដល់កសិកររួមមាន៖ -Chlorfenapyr -Cyhalodaimide - Flubendiamide និង-Trichlorfon៕

ចំនួនអ្នកចូលទស្សនា
Flag Counter