ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនិងផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលអាជីវករលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកម្មនៅក្នុងស្រុកជលគិរី បានចំនួន០៦ដេប៉ូ។គោលបំណង ត្រួតពិនិត្យសំបកវេចខ្ចប់ និងការរៀបចំតាំងលក់ជីកសិកម្មនិងថ្នាំកសិកម្ម ណែនាំផលប៉ះពាល់ថ្នាំកសិកម្មចំពោះសុខភាពមនុស្ស និងសត្វ ផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល ការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មដែលបានប្រើប្រាស់រួច ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម