ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការណ៏ជាមួយនាយកដ្ឋានការពារដំណាំ អនាម័យនិងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រុមហ៊ុនគោខ្មែរ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកទឹកផុស បានចុះពិនិត្យផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ដោយការស៊ីបំផ្លាញរបស់ដង្កូវហ្វូងនិងដង្កូវមូរស្លឹកក្នុងស្រុកទឹកផុស លើចំនួន ៣ឃុំ ៤ភូមិ ដោយស្រុកទឹកផុសគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដំណាំស្រូវបានទទួលរងផលប៉ះពាល់ដោយការស៊ីបំផ្លាញរបស់ដង្កូវហ្វូង និងដង្កូវមូរស្លឹក លើផ្ទៃដីសរុបចំនួន ៧៣.៣០ហិកតា ហើយក្រុមការងរ បានកំពុងធ្វើការជួយសង្រ្គោះតាមរយះវិធានកាមេកានិច និងការបាញ់ថ្នាំពុលគីមី៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម