មាតិកា
ចុះត្រួតពិនិត្យនិងពង្រឹងក្រុមទុនបង្វិល នៅទីតាំង ដីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី២ ( LASED II ) ស្រុកសាមគ្គីមានជ័យ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៤
ចេញ​ផ្សាយ ២០ មិថុនា ២០២៤
49

នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគម្រោង LASED នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យនិងពង្រឹងក្រុមទុនបង្វិល នៅទីតាំង ដីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី២ (  LASED II ) ស្រុកសាមគ្គីមានជ័យ ដោយបានបែងចែកជា២ក្រុមគឺ៖ ១.ដឹកនាំដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ ចុះភូមិខ្សាច់សរ ឃុំក្រាំងល្វា ដោយភូមិខ្សាច់សរមានក្រុមទុនបង្វិលចំនួន០៤ក្រុម ហើយពិនិត្យ និងពង្រឹងបាន០១ក្រុមគឺក្រុមទុនបង្វិលខ្សាច់សរសាមគ្គី ហើយ០៣ក្រុមទៀតសុំលើកទៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ គឺចំថ្ងៃបិទបញ្ជីប្រចាំខែរបស់ក្រុម។ ២.ដឹកនាំដោយលោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចុះភូមិសុខសែនជ័យ ឃុំពាម ដោយមានការចូលរួមពីអាជ្ញាធរភូមិ ថ្នាក់ដឹកនាំក្រុមនិងសមាជិកក្រុមទុនបង្វិលសរុបចំនួន២៧នាក់ ក្នុងគោលបំណង៖ ពិនិត្យពីស្ថានភាពដំណើររបស់ក្រុម ត្រួតពិនិត្យបញ្ជីស្នាមក្រុមទុនបង្វិល និងធ្វើបច្ចុប្បន្នភាព។ 

ចំនួនអ្នកចូលទស្សនា
Flag Counter