មាតិកា
ចុះពិនិត្យទីតាំងដីដែលស្នើសុំអន្តរាគមន៍កាត់ឆ្វៀលផ្ទៃដីទំហំ១៥៨ហិកតា ស្ថិតនៅស្រុកបរិបូណ៌ និងស្រុករលាប្អៀរ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២០ មិថុនា ២០២៤
46

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ រួមជាមួយមន្ទីរដែននដីនគរូបនីយកម្ម សំណង់ និងសូរិយោដី មន្ទីរបរិស្ថាន មន្ទីរសាធារណះការនិងដឹកជញ្ចូន មន្ទីរធនធានទឹកនិងឧតុនិយម និងអាជ្ញាធរស្រុកបរិបូណ៌ និងស្រុករលាប្អៀរ ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងដីដែលស្នើសុំអន្តរាគមន៍កាត់ឆ្វៀលផ្ទៃដីទំហំ១៥៨ហិកតា ស្ថិតនៅស្រុកបរិបូណ៌ និងស្រុករលាប្អៀរ តាមសុំណើររបស់ម្ចាស់ដីឈ្មោះ លឹម ឃី ភេទស្រី ក្រុមការងារបានចុះកំណត់និយាមកាតាមការចង្អុលរបស់ម្ចាស់ដី ទទួលបានលទ្ធដូចខាងក្រោម៖ការវាស់វែងសរុបមានចំនួន២៣ចំណុច ក្នុងនោះមានបង្គោលថ្មរឹងមាំចំនួន៧ចំណុច បង្គោលដែកថ្នាំងអំពៅចំនួន៤ចំណុច និងចំណុចគ្មានបង្គោលចំនួន១២ចំណុច ទីតាំងវាស់វែងនេះស្ថិតនៅក្នុងអាងទឹក២០ឧសភា ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌។
 

ចំនួនអ្នកចូលទស្សនា
Flag Counter