ថ្ងៃសុក្រ ១៥កើត ខែជេស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរងការប៉ះពាល់ពីដង្កូវហ្វូង និងដំណោះស្រាយនៅភូមិចំនួន ៣ភូមិ គឺភូមិត្រពាំងក្រពើរ ភូមិអូរសណ្ដាន់ និងភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលពីមន្ត្រីកសិកម្មឃុំទឹកហូត, ឃុំស្វាយជ្រុំ និងអាជ្ញាធរភូមិអូរសណ្ដាន់ ភូមិអូរសណ្ដាន់ថ្មី ភូមិត្រពាំងក្រពើ និងកសិករចូលរួមចំនួន ១២នាក់ ស្រី២នាក់ ដោយក្រុមការងារ បានណែនាំដល់ម្ចាស់ស្រែនូវវិធានការកំចាត់ តាមវិធីសាស្ត្រមេកានិករួមមាន៖ -ពន្លឹកទឹកស្រែនិងកៀរដោយស្បៃមុង យកដង្កូវកំទិចចោល, -លែងទាអោយស៊ី, -អូសនិងបន្លាស្អិត, -វាត់រំពាត់លើស្លឹកស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម