មាតិកា
យុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារជំងឺបូសខ្យាល់ គោ ក្របី នៅភូមិក្នុង ឃុំស្វាយជ្រុំ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៧ មិថុនា ២០២៤
155

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ​លោកបណ្ឌិត ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រី បានសហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារជំងឺបូសខ្យាល់ គោ ក្របី នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖  -ដើម្បីកាត់បន្ថយអត្រាឈឺ ស្លាប់សត្វគោ ក្របី តាមរយៈការផ្តល់វ៉ាក់សាំង និងផ្សព្វផ្សាយដល់កសិករអោយយល់ដឹងពីសារ:សំខាន់នៃវ៉ាក់សាំង, -ផ្សព្វផ្សាយពីការកែលម្អពូជគោ ដោយការបង្កាត់ពូជគោសិប្បនិម្មិត ហើយេជាលទ្ធផល៖ -បានចាក់វ៉ាក់សាំងបូសខ្យាល់លើសត្វគោបានចំនួន ២៤៣ក្បាល និងក្របី ៩៧ក្បាល និង-បានចែកសំភារៈ ថ្នាំព្យាបាលសត្វ ដល់ភ្នាក់ងារសុខភាពសត្វភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter