មាតិកា
ចុះពិនិត្យទីតាំងឈូសឆាយដីព្រៃលិចទឹក ០១កន្លែង នៅចំណុចទំនប់អាងទឹកប្រាំងចាស់ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤
ចេញ​ផ្សាយ ០៤ កក្កដា ២០២៤
180
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ​ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ​ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងឈូសឆាយដីព្រៃលិចទឹក ០១កន្លែង នៅចំណុចទំនប់អាងទឹកប្រាំងចាស់ស្ថិតក្នុងភូមិដូន វៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តកំពង់ឆ្នាំង និងចូលរួមពីនាយ នាយរងផ្នែក  នាយសង្កាត់កំពង់លែង អាជ្ញាធរស្រុកកំពង់លែង មេឃុំ មេភូមិដូនវៀត នាយ នាយរងប៉ុស្តិនគរបាលកំពង់ហៅ ប្រជាការពារភូមិ ក្រោយពីពិនិត្យជាក់ស្តែង ក្រុមការងារចម្រុះរកឃេីញថា ពិតជាមានករណីឈូសឆាយដីព្រៃលិចទឹកប្រាកដមែនតាមការវាស់វែងនិងកំណត់និយាមការមានទំហំសរុប៣.០៦ហិកតា ហើយឆ្លងតាមការស្រាវជ្រាវបន្ថែមរបស់សមត្ថកិច្ចយេីងជនសង្ស័យដែលជាប់ពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មេីសខាលេីនេះ មាន ០៤ រូប ហើយចំពោះករណីនេះ សមត្ថកិច្ចយើងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាចុងក្រោយឯកឧត្តម ព្រះរាជអាជ្ញា បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងទប់ស្កាត់ការចូលមកកាន់កាប់ដីព្រៃលិចទឹក ការឈូសឆាយបន្ថែម រឺដុតបំផ្លាញលេីទីតាំងដែលឈូសឆាយរួចអោយបានជាដាច់ខាត៕
ចំនួនអ្នកចូលទស្សនា
Flag Counter