ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងដីភ្ជួររាស់ និងឈូសឆាយ នៅភូមិសាស្ត្រស្រុកកំពង់លែង ដែលក្រោមការដឹកនាំដោយ លោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារង និងមានការចូលរួមពីកងកំលាំងចម្រុះ ដោយចុះពិនិត្យជាក់ស្តែងទទួលបានលទ្ធផល៖ -ចំណុចកំពង់តាឌី ភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ពុំមានការភ្ជួរ និងឈូសឆាយដីថ្មីទេ ជាស្លាកស្នាមចាស់កាលពីឆ្នាំកន្លងទៅ ដែលសមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយកាលពីថ្ងៃទី២/៨/២៣ លេខ ០៤៩ (ចំណុចខ្លាខាំគោទៅដល់កំរៀក) និង-ចំណុចអង្គរទ្វីប ភូមិទំនប់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង មានការលួចភ្ជួរដីអស់ផ្ទៃដីទំហំប្រមាណ ៣.៨០ហត ជាដីតំបន់៣ បន្ទាប់មកតំណាងអយ្យការពិនិត្យលទ្ធភាពឲ្យជំនាញបន្តនីតិវិធីថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម