ថ្ងៃពុធ ០៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សី និងជម្ងឺឆ្កែឆ្កួតនៅតាមសាលារៀន និងសហគមន៍ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត រ៉េន ធារី នាយករងវិទ្យាស្ថានជាតិសុខភាពសត្វ និងផលិតកម្មសត្វ និងលោក សៅ សុវណ្ណ តំណាងនាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលនៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ នៅភូមិទ័ពស្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងនៅរសៀល នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង នៅភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន៥២៥នាក់ ស្រី៣២០នាក់ ក្នុងគោលបំណង៖ -ផ្សព្វផ្សាយជម្ងឺផ្តាសាយបក្សីពីវិធានការពារជម្ងឺ ការយល់ដឹងពីជម្ងឺ និងការចម្លងជម្ងឺផ្តាសាយបក្សី -ចូលរួមទប់ស្កាត់ការចម្លងជម្ងឺផ្តាសាយបក្សីពីបក្សីទៅបក្សី និងពីបក្សីមកមនុស្ស៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម