មាតិកា
ចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ដោយសត្វទ្រីប និងណែនាំវិធីសាស្ត្រការពារ/កម្ចាត់សត្វទ្រីប ដល់កសិករ នៅភូមិក្រោយវត្ត ឃុំខ្លុងពពកថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៨ កក្កដា ២០២៤
82

ថ្ងៃ​ព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០២៤​ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិស្រុកទឹកផុស បានចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ដោយសត្វទ្រីប និងណែនាំវិធីសាស្ត្រការពារ/កម្ចាត់សត្វទ្រីប ដល់កសិករ នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាលទ្ធផល៖ ក្រោយពីចុះពិនិត្យស្ថានភាពជាក់ស្តែងនៅស្រែរួចមកឃើញថាដំណាំស្រូវដែលកំពុងរងផលប៉ះពាល់ដោយសារសត្វទ្រីបជាប្រភេទស្រូវផ្ការំដួល ស្ថិតក្នុងដំណាក់កាលសំណាប ជាស្រែដែលមិនមានទឹកដក់ ដែលរងផលប៉ះពាល់សរុបចំនួន ២០ហិកតា ស្មើនឹង ១៣គ្រួសារ។

       មន្ត្រីជំនាញ បានណែនាំ និងផ្តល់ជាអនុសាសន៍ដូចជា៖ -ចុះពិនិត្យស្រែជាប្រចាំ, -ជ្រលក់ស្បៃមុងអោយសើមអូសប្រមូលទ្រីបចេញ, -ពន្លិចទឹកស្រែ, -ផេះបាចពេលព្រឹក ហើយក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរប្រើប្រាស់ថ្នាំកសិកម្មដែលមានធាតុសកម្មដូចជា៖-អាសេតាមេព្រីដ, -ដ្យាមេថូដ្យាម, -បូប្រូហ្វីហ្សីន, -សាយភើមេទ្រីន, -ភីមេត្រូហ្សីន,-នីថិនភីរាមជាដើម ជាប្រភេទថ្នាំដែលមានស្លាកសញ្ញា សរសេរជាភាសាខ្មែរ។

       ជាចុងក្រោយមន្ត្រីជំនាញ បានសំណូមពរដល់អាជ្ញាធរ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមដាន និងពិនិត្យបញ្ហានេះ នឹងផ្តល់ព័ត៌មានមកមន្រ្តីជំនាញវិញ ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter