ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយអង្គការវី អេស អូ(VSO) បានដឹកនាំកសិករចុះទស្សនៈកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមមាន់ នៅឃុំអញ្ចាញរូង ស្រុកបរិបូណ៍ និងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖សិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីការរៀបចំទ្រុងមាន់ចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេស និងពិនិត្យមើលគំរូទ្រុងសម្រាប់អនុវត្តតាម ហើយជាលទ្ធផល៖ -ចុះទស្សនៈកិច្ចកសិដ្ឋានចិញ្ចឹមមាន់សាំង សៀម នៅភូមិអញ្ចាញរូង ឃុំអញ្ជាញរូង ស្រុកបរិបូណ៍ និង-កសិដ្ឋានចិញ្ចឹមមាន់ ឡុង ស៊ីណាង នៅភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម