មាតិកា
ចុះត្រួតពិនិត្យនិងតាមដានជំងឺឆ្លងសត្វនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៤ កក្កដា ២០២៤
181

ថ្ងៃ​ពុធ ០៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ​ត្រូវនឹងថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន ដឹកនាំដោយលោក ធូ ផល្លី អភិបាលរងស្រុកទឹកផុស បានចុះត្រួតពិនិត្យនិងតាមដានជំងឺឆ្លងសត្វនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ដោយមានការចូលរួមពីលោកស្រីមេឃុំ មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករម្ចាស់សត្វ ក្នុងគោលបំណង៖ ដើម្បីអន្តរាគមន៏ ជួយកសិករដែលមានសត្វឈឺ និងស្លាប់ ហើយជាលទ្ធផល៖ -បានណែនាំកសិករឲ្យយកចិត្តទុកដាក់ថែទាំសត្វនិងផ្តល់ចំណីដល់សត្វឲ្យបានគ្រប់គ្រាន់, -ប្រាប់កសិករឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃវ៉ាក់សាំងនិងឲ្យកសិករចូលរួមយកសត្វមកចាក់វ៉ាក់សាំងការពារជំងឺនៅពេលមានយុទ្ធនាការ -កុំចិញ្ចឹមសត្វប្រលែងលំបាកក្នុងការគ្រប់គ្រង, -មានកសិករចូលរួម២៧នាក់ ស្រី២៤នាក់ -និងបានចែកសម្ភារៈបសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter